ទំព័រដើម
ដោយIDNwiki
មាតិកា |
ស្វាគមន៍ការមកកាន់ការវាយតម្លៃជាឧទាហរណ៍សាកល្បង
ស្វាគមន៍ការមកដល់ផ្នែកភាសាខ្មែរនៃ អាយឌីអិនវីគី(IDNwiki) ដែលប្រើសម្រាប់វាយតម្លៃ ដែនកម្រិតខ្ពស់(top-level domains)របស់អាយឌីអិន(IDN)។ ផ្នែកទាំងនេះ ធ្វើការសាកល្បងលើអាយឌីអិន(IDNs) ដែលតំណាងឱ្យឈ្មោះការសាកល្បងជាឧទាហរណ៍នៅក្នុងភាសាចំនួន១១ដែលលោកអ្នកអាចមើលឃើញឆ្លងតាមផ្លូវចេញចូលភាសាអង់គ្លេស (English gateway),ដែលឈ្មោះទាំងអស់នេះត្រូវឆ្ពោះទៅកាន់អាយឌីអិនវីគីរបស់អាយខេន(ICANN's IDNwiki)។លោកអ្នកនឹងមកដល់ទីនេះដោយខ្លួនឯងដោយវាយអាយឌីអិនទៅលើកម្មវិធីរុករក ឬ ដោយចុចលើតំណរភ្ជាប់អាយឌីអិន(IDN link)ណាមួយ។ សូមអបអរសាទរដែលលោកអ្នកបានបង្កើតផ្លូវមកកាន់ទ្រង់ទ្រាយផ្នែកភាសាខ្មែរ!
ផ្នែកនេះត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ពីការជ្រើសរើសនៃស្គ្រីបសាកល្បងជាឧទាហរណ៍ និង ការបង្កើតស្លាកជាភាសាខ្មែរ ទើបបង្ហាញឡើងនៅកម្រិតទី៤នេះ។ ទ្រង់ទ្រាយនៃអាយឌីអិនវីគី(IDNwiki)ដែលគេរចនាឡើងគឺដូចគ្នាទាំងស្រុងទៅនឹងគ្រប់ភាសាទាំងអស់។ អត្ថបទទាំងឡាយត្រូវបានឃើញនៅក្នុងផ្ទាំងរុករកផ្នែកខាងឆ្វេង ហើយទ្រង់ទ្រាយភាសាផ្សេងៗទៀតនឹងអនុញ្ញាតឱ្យលោកអ្នកសាកល្បងមុខងាររបស់ខ្មែរអាយឌីអិន(Khmer IDN)។
មិនមែនជាការចាំបាច់ទេដែលប្រាវស័ររបស់លោកអ្នកត្រូវទ្រទ្រង់អាយឌីអិនដើម្បីចូលទៅកាន់ទំព័រនេះ ឬសម្រាប់ឱ្យលោកអ្នកចូលរួមបាននោះទេ។ ឧទាហរណ៍៖ លោកអ្នកអាចសាកល្បងនូវលទ្ធភាពមជ្ឈដ្ឋានការងាររបស់លោកអ្នកផ្ទាល់ជាមួយនឹងតំណរភ្ជាប់ខាងក្រោមដែលត្រឡប់ភ្ជាប់ទៅកាន់ទំព័រនេះវិញ។ ការសាកល្បងមួយទៀតគឺលោកអ្នកវាយបញ្ចូលឬចម្លងនិងបិទភ្ជាប់នូវអាយឌីអិនដោយផ្ទាល់ទៅកាន់បន្ទាត់អាសយដ្ឋានរបស់កម្មវិធីរុករកណាមួយ។ វានឹងនាំលោកអ្នកទៅកាន់ទំព័រនេះលុះត្រាតែកម្មវិធីរុករករបស់លោកអ្នកអាចទ្រទ្រង់ទាំងស្រុងចំពោះអាយឌីអិន(IDN)។
| http://ភាសាខ្មែរ.idn.icann.org |
សមាសធាតុពាក់ព័ន្ធទៅនឹងកម្មវិធីវាយតម្លៃនេះដែលមិនទាន់អាចរកបានជាភាសាខ្មែរ គឺអាចរកឃើញបាននៅ ផ្លូវចេញចូលភាសាអង់គ្លេស (English gateway)។ លោកអ្នកអាចអានផងដែរពីរបៀបកំណត់រចនាសម្ព័ន្ធឱ្យកម្មវិធីរុករក ដើម្បីឱ្យវាអាចទ្រទ្រង់ពេញលេញដល់អាយឌីអិន(IDN)។
បន្ថែមលើតំណរភ្ជាប់របស់អាយឌីអិន(IDN link)ខាងលើ ទំព័រនេះអាចត្រូវបានចូលមកដោយប្រើឈ្មោះជាអក្សរឡាតាំង http://km.idn.icann.org។ ទម្រង់នេះត្រូវបានផ្តោតជាសំខាន់លើការប្រើប្រាស់និង ការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ដែលមិនស្ទាត់ជាមួយនឹងខ្មែរស្គ្រីប ឬសម្រាប់អ្នកដែលមិនអាចចូលទៅប្រើប្រាស់កម្មវិធី IDN-aware ។ (បន្ថែមលើនេះ មាននិយាយនៅក្នុងអត្ថបទ គំនិតជាមូលដ្ឋាន។)
ការចូលរួមរបស់លោកអ្នកមានសារសំខាន់!
លោកអ្នកត្រូវបានលើកទឹកចិត្ដឱ្យចូលរួមក្នុងការវាយតម្លៃដោយពិពណ៌នាអំពីបទពិសោធន៍របស់លោកអ្នកជាមួយនឹងដែន http://ភាសាខ្មែរ.idn.icann.org រួមទាំងសេវាទាំងឡាយដែលត្រូវបានផ្ដល់នៅលើអាយឌីអិនវីគី (IDNwiki) ។ មានទំព័រសំរាប់ពិភាក្សាដោយឡែកមួយផ្សេងទៀតសំរាប់អត្ថបទនីមួយៗ ដែលអាចប្រើប្រាស់បានដោយតំបន់មួយដែលមានសរសេរថា "discussion" ។ វិចារណកថារបស់លោកអ្នកនឹងក្លាយជារបស់មានតម្លៃក្នុងការធ្វើផែនការ និងប្រតិបត្តិជំហានចុងក្រោយទាំងឡាយ ដែលឈានទៅដល់ការបែងចែកអំណាចរបស់ IDNs ថ្នាក់កំពូល។
អ្វីដែលគួរធ្វើការសាកល្បង
ការងារដំបូងបង្អស់ដែលលោកអ្នកអាចធ្វើការចូលរួមក្នុងការវាយតម្លៃ គឺធ្វើការសាកល្បងទៅលើឥរិយាបទនៃមជ្ឈដ្ឋានការងាររបស់លោកអ្នក។
- តើ តំណភ្ជាប់អាយឌីអិន(IDN Link) ដំណើការនៅក្នុងកម្មវិធីរុករក(browser) របស់លោកអ្នកដែរឬទេនៅពេលលោកអ្នកចុច ឬវាយវា?
- តើអាយឌីអិន (IDN) បានបង្ហាញដូចដែលលោកអ្នករំពឹងទុកដែរឬទេ នៅក្នុងប្រអប់អាស័យដ្ឋាន និងបន្ទាត់ស្ថានការណ៍របស់កម្មវិធីរុករក (browser) លោកអ្នក?
- ប្រសិនបើលោកអ្នកវាយ ឬរក្សាទុកនិងចំលងដាក់ (រួចហើយបញ្ជូន) នូវឃ្លា IDN URLs ទៅក្នុងតួសេចក្ដីនៃសារសំបុត្រអេឡិចត្រូនិច តើកម្មវិធីសំបុត្រអេឡិចត្រូនិចរបស់អ្នកធ្វើការបញ្ជូនពួកវាបានត្រឹមត្រូវដែរឬទេ?
- ប្រសិនបើលោកអ្នកវាយ ឬចំលងURL របស់អាយឌីអិន (IDN URL) មួយទៅក្នុងកម្មវិធីមួយផ្សេងទៀតដែលលោកអ្នកប្រើប្រាស់ តើវាសម្រួលនូវអាយឌីអិន (IDNs) យ៉ាងដូចម្ដេច? (ឧទាហរណ៍៖ ប្រសិនបើកម្មវិធីវាយអត្ថបទ (Word Processor) របស់លោកអ្នកប្រែក្លាយ URLs ទាំងឡាយជាតំបន់ភ្ជាប់ដែលអាចចុចបាន តើពួកវាធ្វើការដូចនឹងអ្វីដែលបានប្រាថ្នា ហើយតើពួកវាត្រូវបានរៀបចំយ៉ាងត្រឹមត្រូវដែរឬទេ ប្រសិនបើពួកវាត្រូវបានបញ្ជូនបន្តទៅកាន់កម្មវិធីមួយផ្សេងទៀត?)
- តើលោកអ្នកបានសាកល្បងទៅលើជម្រើសផ្សេងទៀត (ដូចជាកម្មវិធីរុករកដទៃ) ទៅកាន់កម្មវិធីដែលលោកអ្នកធ្លាប់ប្រើហើយឬនៅ?
សូមកុំភ្លេចធ្វើរបាយការណ៍អំពីលទ្ធផលទាំងឡាយ!
- តើពួកវាជាអ្វីដែលលោកអ្នកបានរំពឹងទុកឬ?
- តើមានបញ្ហាអ្វីខ្លះដែលលោកអ្នកមិនអាចដោះស្រាយបាន?
- តើភាពងាយស្រួលនៃការវាយតំលៃអាចនឹងត្រូវបានធ្វើឱ្យកាន់តែប្រសើរជាងនេះបានដែរឬទេ?
ព័ត៌មានបន្ថែម
URL ពេញលេញសម្រាប់ទំព័រដើមរបស់ភាសាខ្មែរ រួមទាំងអត្ថបទផ្សេងៗទៀតដែលបានដាក់បង្ហាញនៅក្នុងភាសាសាកល្បងជាឧទាហរណ៏នានា រួមមានអ្នកកំណត់ទីតាំងបន្ទាប់ពីអាយឌីអិន (IDN) ដែលញែកពីគ្នាដោយសញ្ញាក្បៀស ដូចជា http://ភាសាខ្មែរ.idn.icann.org/path។ ទីតាំងនោះនឹងបង្ហាញនៅក្នុងបន្ទាត់ប្រអប់អាសយដ្ឋាននៃកម្មវិធីរុករក (browser) របស់អ្នក ដែលអាចជាទម្រង់ឃ្លាមើលបាន ឬក៏ជាទម្រង់នៃអក្សរ "%cc" ទាំងអស់ ដែលមិនអាចមើលយល់។ នេះជាទិដ្ឋភាពសំខាន់មួយផ្សេងទៀតនៃអន្តរជាតូនីយកម្ម ប៉ុន្តែបើទោះបីជាវាមានការជាប់ទាក់ទិនយ៉ាងស្អិតរមួតទៅនឹងការពិចារណារបស់អាយឌីអិន(IDNs) យ៉ាងណាក៏ដោយ ក៏វានៅតែស្ថិតនៅក្រៅដែនកំណត់របស់ការវាយតម្លៃអិលធីឌី(TLD) ។ ទោះជាយ៉ាងនេះក៏ដោយ វាជាផ្នែកមួយយ៉ាងច្បាស់ដែលឯកសារនៅលើអាយឌីអិនវីគី (IDNwiki) នេះស្ដែងឡើង ហើយរាល់វិចារណកថារបស់លោកអ្នកត្រូវបានស្វាគមន៍។
